ព្រឹត្តិការណ៍
នៅអង់គ្លេស ខ្លាចពេក ដល់ថ្នាក់នាំគ្នាដេញ ប្តីប្រពន្ធ ជនជាតិចិន ចេញ ពីភោជនីយដ្ឋាន របស់ខ្លួន
បរទេស៖ក្នុងគ្រាដែលអ៊ឺរ៉ុបកំពុង ត្រូវបានបន្តវាយប្រហារដោយជំងឺ COVID-19 នៅពេលនេះនោះពលរដ្ឋនៃប្រទេសជាច្រើន បូករួមទាំងអ៊ីតាលីផងអង់គ្លេសផង កំពុងតែនាំគ្នាកើតចេញជាក្តីព្រួបារម្ភខ្លាំងឡើងចំពោះ សុវត្ថិភាពសុខភាពរបស់ខ្លួនយ៉ាងខ្លាំង ខណៈដែលអ្នកស្លាប់ចេះតែកើនឡើងផង។ នៅថ្ងៃនេះមានអត្ថបទគួរឲ្យចាប់អារម្មណ៍ មួយត្រូវបានចេញផ្សាយ ដោយក្នុងនោះប្តីប្រពន្ធមួយគូដែលប្តីជាជនជាតិអង់គ្លេសនិងប្រពន្ធជាជនជាតិ ចិនត្រូវបានភោជនីយដ្ឋាន មួយបណ្តេញពួកគេចេញទាំងគួរឲ្យអាម៉ាសបំផុត ក្រោយបានដឹងថាពួកគេទាំងពីរនាក់ ប្តីប្រពន្ធទើបតែហោះមកដល់អង់គ្លេសពីប្រទេសចិន។ លោក Matthew Moore អាយុ៣៧ឆ្នាំនិងនាង Huang Quan Xiang...