បច្ចេកវិទ្យា
ក្រុមហ៊ុនសន្តិសុខ បែបបច្ចេកវិទ្យាដ៏ល្បីមួយ នៅចិនអះអាង មានភស្តុតាងថា CIA បានព្យាយាមលួចទិន្នន័យ របស់រដ្ឋាភិបាលចិន ជាង ១ទសវត្សមកហើយ
បរទេស៖អត្ថបទមួយដែលត្រូវបាន ចេញផ្សាយដោយកាសែតBenzingaនៅថ្ងៃអាទិត្យនេះបានសរសេរថាមានការអះអាងមួយរបស់ ក្រុមហ៊ុនសន្តិសុខបែបបច្ចេកវិទ្យា ដ៏ល្បីមួយរបស់ប្រទេសថាខ្លួនមានភស្តុតាង គ្រប់គ្រាន់ ក្នុងការបញ្ជាក់ថាភ្នាក់ងារស៊ើបការណ៍ សំងាត់របស់សហរដ្ឋអាមេរិកCIAបានធ្វើការងារ ដើម្បី លួចទិន្នន័យទៅលើក្រុមមន្ត្រី រដ្ឋាភិបាលនិងក្រុមបុគ្គលសំខាន់របស់ប្រទេសចិន ជាច្រើនទៀតអស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនដែលត្រូវបានគេស្គាល់ ឈ្មោះថាQihoo 360បានធ្វើការបង្ហាញ ទិន្នន័យរបស់ខ្លួននៅតាមបណ្តាញអ៊ិនធឺណេតដោយលើកឡើង យ៉ាងច្បាស់ថាក្រុមការងារ Hackersរបស់CIAដែលមានឈ្មោះថាAPT-C-39គឺជាក្រុមដែលបាន ធ្វើការដើម្បីលួចយកទិន្នន័យ របស់បុគ្គលសំខាន់ៗរបស់ប្រទេសចិនអស់ រយៈពេលជាង១១ឆ្នាំ មកហើយដោយរួម...