បច្ចេកវិទ្យា
ណាសាបង្ហាញរូបភាព ភ្នក់ភ្លើងធូលី និងថ្មដែលផ្ទុះចេញពី ផ្ទៃអាចម៍ផ្កាយ Bennu អាចបង្កគ្រោះថ្នាក់ ក្រោយពេលឆ្លងកាត់ ប្រព័ន្ធព្រះអាទិត្យ
អាមេរិក៖ អង្គការណាសាចាប់បាន រូបភាពយ៉ាងមិនគួរឲ្យជឿ នៃបំណែកភ្នក់ភ្លើងធូលី និងថ្មដោយផ្ទុះ ចេញពីផ្ទៃនៃអាចម៍ផ្កាយ Bennu ដែលនៅជិតផែនដីអាចបង្កគ្រោះថ្នាក់ នៅពេលវាវិលឆ្លងកាត់ ប្រព័ន្ធព្រះអាទិត្យបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ អារីហ្សូណាបាននឹងកំពុងសិក្សារូបភាពដែលថតដោយកាមេរ៉ារុករក នៅលើយានអវកាស OSIRIS-REx ។ រូបភាពនេះត្រូវបានគេយកជាផ្នែកមួយនៃបេសកកម្ម របស់អង្គការណាសា ដើម្បីនាំយកគំរូនៃអាចម៍ផ្កាយដែលមានចម្ងាយប្រហែល ៣០០,០០០ ម៉ែលឆ្ងាយត្រឡប់ទៅផែនដីវិញ...