កីឡា
ក្រុមបាល់ទាត់អាជីពអេស្ប៉ាញ FC Barcelona ចាប់ដៃគូជាមួយក្រុមហ៊ុនចិន
ក្លិបបាល់ទាត់អាជីពអេស្ប៉ាញដែលត្រូវបានគេស្គាល់ថា Barca បានដាក់សារសំខាន់នៃយុទ្ធសាស្ត្រយ៉ាងខ្លាំងលើប្រទេសចិន ព្រោះវាបង្ហាញនូវឱកាសដ៏ធំធេងក្នុងការជំរុញការចូលរួមជាមួយអ្នកគាំទ្រថ្មី និងមានស្រាប់របស់ខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ លោក Josep Maria Bartomeu i Floreta ប្រធានក្លិប FC Barcelona បានមានប្រសាសន៍ថា ទីផ្សារចិនដែលមានអ្នកគាំទ្រ Barca ចំនួន៤៧ លាននាក់តំណាងឲ្យ១៦ភាគរយនៃអ្នកគាំទ្រក្លិបទូទាំងពិភពលោក។ លោកមើលឃើញសក្តានុពលដ៏ធំធេងពីអាជីវកម្មពីអតិថិជនដល់អតិថិជន ហើយប្រទេសចិនគឺជាផ្នែកសំខាន់នៃបញ្ហានោះ។ ក្លិបបានពន្លឿនជំហានដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន...