បច្ចេកវិទ្យា
Nissan ទទួលជោគជ័យការធ្វើដំណើរ ដោយគ្មានអ្នកបើកបរ នៅចក្រភពអង់គ្លេស ជាមួយផ្លូវវែងឆ្ងាយបំផុត
អង់គ្លេស៖ រថយន្ត Nissan បានបញ្ចប់ការធ្វើដំណើរចម្ងាយ ២៣០ ម៉ាយល៍ដោយស្វ័យប្រវត្ដិនៅចក្រភពអង់គ្លេស គឺជាដំណើរដ៏វែង និងស្មុគស្មាញបំផុតក្នុងប្រទេស ខណៈក្រុមហ៊ុនផលិតរថយន្តកំពុងអភិវឌ្ឍបច្ចេកវិទ្យាដែលគ្មានអ្នកបើកបរដើម្បីធ្វើបដិវត្តការធ្វើដំណើរយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ចក្រភពអង់គ្លេសបាននឹងកំពុងអភិវឌ្ឍ យានយន្តស្វយ័តដោយសង្ឃឹមថា នឹងចាប់យកផ្នែកឧស្សាហកម្ម ដែលខ្លួនបានប៉ាន់ស្មានថា អាចនឹងមានតម្លៃប្រហែល ៩០០ ពាន់លានផោន (១,២ ពាន់ពាន់លានដុល្លារ) នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣៥ ។ ដោយបំពាក់ដោយម៉ាស៊ីនស្កេនឡាស៊ែរ...