ព្រឹត្តិការណ៍
ញាក់សាច់! ប៉ូលិស អេស្ប៉ាញ ចាប់បាននាវាមុជទឹក ដឹកគ្រឿងញៀន ជាង ១០០លានដុល្លារ កាត់មហាសមុទ្រអាត្លង់ទិក
អាជ្ញាធរអេស្ប៉ាញ បានចាប់នាវាមុជទឹកមួយគ្រឿងដែលដឹកគ្រឿងញៀនតម្លៃប្រមាណជា ១២១លានដុល្លារឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។ យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា គ្រឿងញៀនដែលចាប់បាន គឺជាប្រភេទកូកាអ៊ីនប្រមាណជា ៣តោន បើគិតជាទឹកប្រាក់ស្មើនឹង ១២១លានដុល្លារ។ វានានេះ ត្រូវចាប់បានកាលពីថ្ងៃអាទិត្យកន្លងទៅនៅក្នុងតំបន់ Galicia នៃប្រទេសអេស្ប៉ាញ ក្រោយពេលដែលក្រុមជំនាញធ្វើការតាមដានពីកូឡុំប៊ី មកអ៊ឺរ៉ុបក្នុងរយៈចម្ងាយ ៧ ៥៩០គីឡូម៉ែត្រ។ ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត បាននិយាយថាក្រុមដែលនៅពីក្រោយការដឹកជញ្ជូននេះ គឺជាក្រុមធំខ្លាំងណាស់ព្រោះថាគ្រាន់តែនាវាមុជទឹកមានតម្លៃប្រហែល ២,៧ លានដុល្លារបាត់ទៅហើយ។...