បច្ចេកវិទ្យា
ប្រទេស/តំបន់ទាំង ១០ ដែលមានរបាំង ពន្ធគយ ជាមធ្យម ទាបជាងគេលើលោក
នៅក្នុងពិភពលោកយើងនេះ មានតែ ៣កន្លែងប៉ុណ្ណោះ ដែលមានភាគរយរបាំងពន្ធគយ (Average Tariff rate) ០%។ កន្លែងទាំង៣នោះ គឺតំបន់រដ្ឋបាលពិសេស ហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងប្រទេសលីប៊ី (ក្នុងឆ្នាំ ២០០៦/ បច្ចុប្បន្នមិនមានទិន្នន័យទេ)។ ចំណែកឯក្នុងអាស៊ានយើងវិញមាន ២ប្រទេសដែលជាប់ ជា ប្រទេសដែលមានរបាំងពន្ធគយ (Average Tariff rate) តិចជាងគេលើលោក ។ ប្រទេសទាំងពីរនោះ គឺសិង្ហបុរី និង ប្រ៊ុយណេ។ បើតាមទិន្នន័យប្រមូល ដោយធនាគារពិភពលោក ខាង ក្រោមនេះ ជាប្រទេស ឬតំបន់ទាំង ១០ ដែលមានរបាំងពន្ធ គយជាមធ្យម(Average Tariff rate) ទាបជាងគេលើ ពិភពលោក៖ ១០. អ៊ីស្លង់៖ ១.៣%។ ៩. ម៉ូរីទុស (Mauritius/ប្រទេសភាគខាងកើតទ្វីប អាហ្វ្រិក)៖ ១.៣%។ ៨. ហ្សកហ្ស៊ី៖ ១.២%។ ៧. អាល់បានី៖ ១.២%។ ៦. ឈីលី៖ ១.០%។ ៥. សិង្ហបុរី៖ ០.២%។ ៤. ប្រ៊ុយណេ៖ ០.១%។ ៣. លីប៊ី (ត្រឹម ឆ្នាំ ២០០៦)៖ ០.០%។ ២. ម៉ាកាវ, តំបន់រដ្ឋបាលពិសេសរបស់ចិន៖ ០.០%។ ១. ហុងកុង, តំបន់រដ្ឋបាលពិសេសរបស់ចិន៖ ០.០%៕