Event
សែលកាត នឹងប្រារព្ធ កម្មវិធី Super Data Race នៅខេត្តស្វាយរៀង បន្ទាប់ពីឈ្នះរង្វាន់ យុទ្ធនាការផ្សព្វផ្សាយប្រចាំឆ្នាំ នាពេលថ្មីៗនេះ
ភ្នំពេញ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ សែលកាត បានប្រកាសថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត Super Data Race លើកទី7ខ្លួន នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៤រសៀល តទៅ។ យុវជន យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះ ចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំ ដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាស ឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។ មិនខុសពីកម្មវីធី ប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅ ដោយមាន ការប្រគ៉ំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុនឡេង (Bunleng)។ ជាមួយនឹងសន្ទុះ នៃការចុះឈ្មោះចូលរួម បច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើន ជាងកម្មវិធីលើកមុន ដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាម ទៅទៀត។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់ ១០០ដុល្លារ។ កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពី ម៉ោង ១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រ នឹងមានឱកាសថតរូប selfies ជាមួយ លោក ថេ ណា និងកញ្ញា រ៉េតសូហ្សាណា លោក រ៉េននី ដារា និង លោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមាន ហត្ថលេខា របស់ពួកគាត់ផងដែរ។ លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗ នៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក”។ លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖ “កម្មវិធី Super...