ព្រឹត្តិការណ៍
អាមេរិក នឹងបន្ដអត់ធ្មត់ ផ្នែកការទូត ជាមួយ កូរ៉េខាងជេីង ដេីម្បីត្រឡប់ទៅ រកកិច្ចចរចាវិញ
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេស ជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបន្តការទូត“ អត់ធ្មត់” ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីបញ្ជាក់ឱ្យច្បាស់ថា របបនេះចាំបាច់ត្រូវវិលត្រឡប់ ទៅរកកិច្ចចរចាការរំសាយអាវុធវិញ។ មន្ត្រីរូបនោះបាននិយាយទៅកាន់ ក្រុមអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពី កិច្ចប្រជុំកាលពីសប្តាហ៍មុន ដែលពាក់ព័ន្ធនឹង អ្នកការទូតកំពូល ៗ របស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ហេីយការកត់សម្គាល់របស់លោកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន...