ព្រឹត្តិការណ៍
អ្នកវិទ្យាសាស្ត្រថា ‘Polish Stonehenge’ជាកន្លែងធ្វើពិធីនៃរង្វង់ប្រមូលផ្តុំយក្សឆ្លាក់នៅក្នុងដីអាយុកាល ៧០០០ ឆ្នាំរកឃើញឆ្អឹងបំណែកសេរ៉ាមិច និងឧបករណ៍ថ្ម
ប៉ូឡូញ៖ក្រុមអ្នកស្រាវជ្រាវនៅប៉ូឡូញបានចាប់ផ្តើមជីកទីតាំងនៃរង្វង់ដែលមានអាយុកាល ៧០០០ ឆ្នាំដ៏អាថ៌កំបាំងត្រូវបានគេជឿថា ត្រូវបានប្រើសម្រាប់ពិធីសាសនាពាក់កណ្តាលទៀងទាត់នាសម័យនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីតាំងស្ថិតនៅក្បែរភូមិតូច Nowe Objezierze មានចម្ងាយប្រហែល ១០ ម៉ាយពីព្រំដែនអាឡឺម៉ង់កន្លែងជីកមានលក្ខណៈរង្វង់ប្រមូលផ្តុំជាច្រើនជីកចូលទីជនបទ ចំពោះខ្នាតរង្វង់ដូចចិញ្ចៀនពេជ្រខាងក្នុងមានទំហំប្រហែល៣ដងនៃចិញ្ចៀនខាងក្នុងនៅ Stonehenge ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ទីតាំងនេះត្រូវបានសាងសង់នៅប្រហែល ៤៨០០មុនគ.សដែលធ្វើឲ្យវាក្លាយជាសំណង់មនុស្សចំណាស់ជាងគេមួយនៅអឺរ៉ុប។ តាមគេហទំព័រព័ត៌មានប៉ូឡូញ The First News ថា ទីតាំងនេះត្រូវបានរកឃើញដោយអ្នកលោតឆត្រយោងម្នាក់បានកត់...