បច្ចេកវិទ្យា
អាមេរិក កំពុងតាមដានកូរ៉េខាងជេីង យ៉ាងដិតដល់ ខណៈពេលកំណត់ ចុងឆ្នាំជិតមកដល់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា លោកនឹងខកចិត្តប្រសិនបើ មានអ្វីមួយកំពុងដំណើរការនៅក្នុងប្រទេសកូរ៉េខាងជើង ហើយសហរដ្ឋអាមេរិកកំពុងតាមដានរបបនេះ យ៉ាងយកចិត្តទុកដាក់។ ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងនៅមុន កាលបរិច្ឆេទកំណត់ចុងឆ្នាំដែលបានកំណត់ ដោយកូរ៉េខាងជើង បន្ទាប់ពីរបបនេះបានណែនាំឱ្យបន្តការ សាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលរយៈចម្ងាយឆ្ងាយ។ ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្របានធ្វើការ សាកល្បងម៉ាស៊ីនរ៉ុក្កែតជាលើកទី២...