កីឡា
ក្រុមកីឡាករបាល់ទះខេត្តព្រៃវែង ឈ្នះមេដាយមាស ខណៈក្រុមកីឡាការិនីបាល់ទះ ខេត្តពោធិ៍សាត់ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាជាតិលើកទី៤ ដូចគ្នា
ភ្នំពេញ៖ ក្រុមកីឡាបាល់ទះបុរសខេត្តព្រៃវែងដណ្តើមបានមេដាយមាស ខណៈក្រុមកីឡាបាល់ទះនារីខេត្តពោធិ៍សាត់ណ្តើមបានមេដាយមាស នៃការប្រកួតកីឡាបាល់ទះសម្រាប់ពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី ២ នៅវិមានក្នុងពហុកីលឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីក្រុមទាំង ២ យកឈ្នះលើគូនៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាកីឡាបាល់ទះជាផ្លូវការយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញពីសំណាក់លោក ប៊ូ ជំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកបណ្ឌិត អាំង...