ព្រឹត្តិការណ៍
យោធាអាមេរិកត្រូវបានហាម មិនឲ្យមានវត្តមានលើផ្លូវធំៗ ក្នុងទីក្រុង Vicenzaប្រទេសអ៊ីតាលី
បរទេស: TheTelegraph ចេញផ្សាយនៅថ្ងៃចន្ទទី៩ខែធ្នូនេះ បានសរសេរថាយោធាអាមេរិក ប្រមាណជា២០០០នាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ នៅលើផ្លូវធំមួយក្នុងទីក្រុង Vicenza ប្រទេសអ៊ីតាលី បន្ទាប់ពីមានជម្លោះដ៏តានតឹងរវាងទាហាននិងអ្នកស្រុក។ ការហាមឃាត់ជាបណ្តោះអាសន្ននេះ នឹងធ្វើឲ្យជះឥទ្ធិពលដល់សមាជិក នៃកងពលតូចទ័ពអាកាសទី ១៧៣ ទាំងអស់ដែលកំពុងឈរជើងនៅក្នុងទីក្រុង ក្រោយហេតុការណ៍មួយដ៏គួរភ្ញាក់ផ្អើល ដែលយុវជនពីរនាក់បាននិយាយថាពួកគេ ត្រូវបានឡោមព័ទ្ធនិងវាយដំដោយទាហានជាច្រើននាក់ បន្ទាប់ពីការប៉ះពាល់ពាក្យសំដីគ្នានាពេលកន្លងមក។ គួរឲ្យដឹងដែរថាប្រជាជនចំនួន១១៣០០០នាក់ បច្ចុប្បន្នដែលកំពុងមានវត្តមានរស់នៅក្នុងទីក្រុង Vicenza...