ផ្សេងៗ
ជៀសវាងមានជំងឺ ផ្តាសាយ នៅក្នុងរដូវត្រជាក់
១-លាងដៃរបស់អ្នកៈ អ្នកអាចមានជំងឺដោយសារតែការចំលងមេរោគ ឬបាក់តេរី ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ និងពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។ ដូច្នេះ ចូរអ្នកជៀសវាពីការចម្លងមេរោគអស់ទាំងនេះ ដោយការសម្អាតដៃរបស់អ្នកជាប្រចាំ ជាពិសេសបន្ទាប់ពីក្រោយពេលបើកបររួច។ ២-កុំប៉ះមុខរបស់អ្នកៈ ទោះបីជាដៃរបស់អ្នកស្អាតក៏ដោយ មេរោគមួយចំនួនក៏អាចទំនៅលើដៃរបស់អ្នកបានដែរ។ ក៏ប៉ុន្តែ ពពួកបារ៉ាសិតប្រភេទពុំមានផលប៉ះពាល់ដល់សុខភាពនោះទេ ប្រសិនបើអ្នកប៉ះខ្លួនប្រាណរបស់អ្នក។ ផ្ទុយទៅវិញ កន្លែងដែលវាចំលងមេរោគលឿនជាងគេ និងអាចនាំឲ្យមានការប៉ះពាល់គឺ ផ្ទៃមុខរបស់អ្នកដែលមានរួមទាំង ភ្នែក មាត់ និងច្រមុះ។...