ប្លែកៗ
មកមើល ១៥សន្លឹក សត្វឆ្មាថតម៉ូដែលជាមួយតុក្កតា Spider Man ឃើញហើយសើចចុកពោះ
កាលពីយើងនៅតូច យើងតែងតែមានតួអង្គវីរបុរសសំណព្វចិត្តរៀងៗខ្លួន ដោយសារពួកគេមានថាមពលអស្ចារ្យ ឬសមត្ថភាពពិសេសណាមួយដែលមនុស្សធម្មតាមិនមាន។ បើទោះបីជាកន្លងផុតទៅយូរក៏ហើយក្ដី សិល្បករម្នាក់សម្រេចចិត្តប្រើប្រាស់តួអង្គវីរបុរសកាលពីក្មេងរបស់ខ្លួនមកថតជាមួយសត្វឆ្មាចិញ្ចឹម។ លោក Hidreley បានយករូបតុក្កតា Spider Man មកថតជាស្ទីលប្លែកៗជាមួយសត្វឆ្មារបស់ខ្លួន។ ស្នាដៃរបស់លោក បានទទួលការចាប់អារម្មណ៍ជាច្រើនពីបណ្ដាញសង្គមដោយសារភាពទាក់ទាញ និងគួរឲ្យអស់សំណើចរបស់រូបទាំងនោះ។ ខាងក្រោមនេះ គឺជា១៥សន្លឹក សត្វឆ្មាថតម៉ូដែលជាមួយតុក្កតា Spider Man ឃើញហើយសើចចុកពោះ ៖...