បច្ចេកវិទ្យា
មេដឹកនាំ កូរ៉េខាងជើង ដឹកនាំ សមយុទ្ធយោធា ខណៈដែល អាមេរិកនិងកូរ៉េខាងត្បូង បានពន្យាពេល សមយុទ្ធយោធារួម ទៅហើយក្តី
សេអ៊ូល:ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍ នៅព្រឹកថ្ងៃចន្ទទី១៨ ខែវិច្ឆិកានេះ ថាមេដឹកនាំគីមជុងអ៊ុន បានធ្វើការត្រួតពិនិត្យដោយ ផ្ទាល់ទៅលើសមយុទ្ធទ័ព អាកាសជាលើកទី២ ក្នុងរយៈពេលបីថ្ងៃរបស់ខ្លួន។ សមយុទ្ធយោធាកូរ៉េខាងជើងលើកនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើង ទោះបីជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានសម្រេចចិត្តពន្យារពេលសមយុទ្ធយោធា រួមគ្នារបស់ពួកគេរួចទៅហើយក្តីក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយភាពតានតឹង និងអាចបន្តការពិភាក្សានុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ឡើងវិញ។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនិង កូរ៉េខាងត្បូងបាននិយាយកាលពី ថ្ងៃអាទិត្យថាពួកគេនឹងពន្យាពេល សមយុទ្ធយោធានាពេលខាងមុខនេះក្នុងគោលបំណង...