បច្ចេកវិទ្យា
ទីផ្សារ 5G របស់ចិនបើកដៃឲ្យក្រុមហ៊ុន Nokia ជាមួយនឹងកិច្ចព្រមព្រៀងទឹកប្រាក់២,២៤ ពាន់លានដុល្លារ
ចិន៖ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Nokia ហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង5G មានតម្លៃ២,២៤ពាន់លានដុល្លារ)ក្នុងប្រទេសចិន នេះជាសកម្មភាពមួយដែលក្រុមអ្នកវិភាគបាននិយាយបង្ហាញពីអាកប្បកិរិយាបើកចំហរបស់ប្រទេសចំពោះពាណិជ្ជករអន្តរជាតិទាំងអស់នៅពេលចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទំនើបយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមធ្វើពាណិជ្ជកម្មសេវាកម្ម 5G ជាផ្លូវការកាលពីសប្តាហ៍មុនដោយប្រតិបត្តិករទូរគមនាគមន៍របស់ប្រទេសនេះបានប្រកាសផែនការទិន្នន័យ 5G របស់ពួកគេ។ ក្រុមហ៊ុន Nokia បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការ 5G ជាមួយក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន...