ព័ត៌មានអន្តរជាតិ
ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី ប្រាថ្នា ចង់បានសន្តិភាព ខណៈដែលរដូវរងា ធ្វើឱ្យជម្លោះកាន់តែស៊ីជម្រៅ
ម៉ូស្គូ៖ ការធ្លាក់ព្រិលលើកដំបូង បានគ្របដណ្តប់ភាគច្រើន នៃប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះខណៈដែលប្រជាពលរដ្ឋ មានបញ្ហាដោយអារម្មណ៍ នៃការបារម្ភកាន់តែខ្លាំងឡើង ចំពោះរដូវរងាដ៏អាក្រក់ចំពេលមានអរិភាព ដែលកំពុងបន្ត និងការដាច់ចរន្តអគ្គិសនី ។ ដោយទទួលរងផលវិបាក ជាយូរមកហើយនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មនុស្សកាន់តែច្រើនឡើង ទាំងសងខាងប្រាថ្នាចង់បានសន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការវាយប្រហារថ្មីៗរបស់រុស្ស៊ីលើបណ្តាញ អគ្គិសនីរបស់អ៊ុយក្រែន រួមផ្សំនឹងសីតុណ្ហភាពធ្លាក់ចុះ បានបង្ខំក្រុមហ៊ុនថាមពលរដ្ឋ...