ប្លែកៗ
ហ្វូស៊ីល Arthropod អាយុកាល ៥០០ លានឆ្នាំបង្ហាញថា សត្វទាំងនេះស្លាប់តាមលំដាប់លំដោយ ខណៈពេលកំពុងធ្វើចំណាកស្រុក
ម៉ារ៉ុក៖ការតម្រង់ជួរមិនមានអ្វីថ្មីបង្ហាញពីការសិក្សាមួយថា សត្វមានជីវិតដំបូងៗនៅលើពិពភលោករបស់យើងកំពុងបង្កើតជាខ្សែមានរបៀបរៀបរយកាលពី ៤៨០ លានឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្របាននិយាយថា ហ្វូស៊ីលនៃArthropodsបុរាណត្រូវបានរកឃើញនៅក្នុងទ្រង់ទ្រាយខ្សែនៅប្រទេសម៉ារ៉ុកអាចបង្ហាញពីឥរិយាបទសមូហភាពទាំងក្នុងការឆ្លើយតបទៅនឹងកត្តាបរិស្ថាន ឬជាផ្នែកមួយនៃការធ្វើចំណាកស្រុកបន្តពូជតាមរដូវ។ ការរកឃើញរបស់ពួកគេត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្របានបង្ហាញថា អាកប្បកិរិយារបស់ក្រុមប្រៀបធៀបនឹងសត្វសម័យថ្មីមានតាំងពី ៤៨០ លានឆ្នាំមុន។ លោកវេជ្ជបណ្ឌិត Jean Vannier បានពន្យល់ថា ឥរិយាបទសមូហភាព និងសង្គមត្រូវបានគេដឹងថា បានវិវត្តតាមរយៈការជ្រើសរើសតាមធម្មជាតិក្នុងរយៈពេលរាប់លានឆ្នាំ។ លោកបានបន្តថា arthropods សម័យទំនើបផ្តល់នូវឧទាហរណ៍ជាច្រើនដូចជាខ្សែសង្វាក់បម្លាស់ទីរបស់សត្វដង្កូវស្រមោច ឬបង្កងពងមាន់...