សុខភាព និង ផ្លូវភេទ
មានបញ្ហាពិបាកផ្ដោតអារម្មណ៍ ក្នុងការគិតអ្វីមួយមែនទេ? ចូរទទួលទាន អាហារទាំងនេះភ្លាម!
មិនថាទោះជាយ៉ាងណា វាកម្រនឹងមាននរណាម្នាក់អាចផ្ដោតអារម្មណ៍បានគ្រប់រឿងរាល់ពេលណាស់។ ហើយអ្នកកំពុងស្វែងរកនូវវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតដើម្បីអាចឲ្យខ្លួនឯងផ្ដោតអារម្មណ៍បានល្អឡើងវិញភ្លាមៗមែនទេ? (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍រភិតភ័យអាចដោះស្រាយបាន) កុំបារម្ភ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានអាហារ និងភេសជ្ជៈធម្មតាៗ ប៉ុន្តែមានអត្ថប្រយោជន៍ល្អអស្ចារ្យចំពោះខួរក្បាលមួយចំនួនខាងក្រោមនេះ ៖ ១. កាហ្វេ កាហ្វេជួយអ្នកឲ្យមានថាមពល និងបាត់ងងុយគេង ហេតុនេះអ្នកនឹងអាចធ្វើការផ្ដោតអារម្មណ៍លើបញ្ហាផ្សេងៗចំពោះមុខបានយ៉ាងងាយ។ អ្នកអាចទទួទានតែបៃតង,...