ព័ត៌មានអន្តរជាតិ
ហ្វីលីពីន និងចិន យល់ព្រមបន្ធូរបន្ថយ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ក្រោយហេតុការណ៍ ប៉ះទង្គិចគ្នា ដ៏គ្រោះថ្នាក់កាលពីខែមុន
បរទេស៖ ប្រទេសហ្វីលីពីន និងចិន បានព្រមព្រៀងគ្នា ដើម្បី “កាត់បន្ថយភាពតានតឹង” នៅក្នុងសមុទ្រចិនខាងត្បូង, នេះបើយោងតាមការលើកឡើង របស់មន្ត្រីនៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ះទង្គិចគ្នានាពេលថ្មីៗ នេះនៅក្នុងដែនទឹកដែលមានជម្លោះ។ មន្ត្រីនៃភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមុន ហ្វីលីពីនបាននិយាយថា បុគ្គលិកឆ្មាំសមុទ្រចិន...