ព័ត៌មានអន្តរជាតិ
ក្រុមអ្នកស្រាវជ្រាវ ការរកឃើញហ្វូស៊ីល គ្រាប់ពូជទំពាំងបាយជូ នៅកូឡុំប៊ី ដែលមានអាយុពី ១៩ លានទៅ ៦០ លានឆ្នាំមុន
កូឡុំប៊ី ៖ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ផ្លែទំពាំងបាយជូបានផ្សារភ្ជាប់នឹងរឿងរ៉ាវ នៃមនុស្សជាតិអស់ជាច្រើនពាន់ឆ្នាំ ដោយសារនាសម័យបុរាណ ផ្លែទំពាំងបាយជូ បានក្លាយជាសារធាតុ សំខាន់បំផុត សម្រាប់ផលិតស្រា ពីព្រោះស្រានាសម័យនោះត្រូវ បានផលិតដោយបុព្វបុរស របស់យើងកាលពីរាប់ពាន់ឆ្នាំមុន ។ នៅពេលអាចម៍ផ្កាយមួយបានវាយប្រហារ មកលើផែនដីកាលពី ៦៦ លានឆ្នាំមុន វាបានបំផ្លាញសត្វដ៏ធំសម្បើម ដូចជាដាយណូស័រ និងការបំផ្លិចបំផ្លាញព្រៃឈើ...