កីឡា
Ronald Koeman ៖ ប្រសិនបើហុល្លង់រក្សាទម្រង់លេងបានប៉ិននេះ ពិតណាស់នឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ
លោក Ronald Koeman គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហុល្លង់ហាក់មានភាពពេញចិត្តចំពោះទម្រង់លេងដែលកូនក្រុមរបស់លោកបានយកឈ្នះទៅលើក្រុម រូម៉ានី ៣-០ ដែលបញ្ចប់ទៅយប់មិញនេះខ្លាំងមែនទែន។ ក្រោយបញ្ចប់ការប្រកួតលោកបានប្រាប់ទៅកាន់អ្នកកាសែតថា លោកចង់ឃើញកូនក្រុមរបស់លោកលេងបែបនេះ កម្រិតនេះដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ មិនថាប៉ះក្រុមណាទេ។ ការប្រកួតទល់ រូម៉ានី ក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ធ្វើបានល្អមែនទែន មិនត្រឹមតែមានឱកាសច្រើននោះទេពួកគេស្ទើរតែគ្រប់គ្រងការប្រកួតទាំងមូលតែម្ដង ពោលគឺបើនិយាយពីឱកាសស៊ុតសំដៅទីរបស់រូម៉ានី ពួកគេស៊ុតរហូត២២ជើងហើយចំគោលដៅ៦ជើងខុសគោលដៅ១២ជើង និងស៊ុតត្រូវបាន រូម៉ានី បិទជាប់៦លើក។ ជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អខុសពីទម្រង់លេងដាច់កាលប៉ះ អូទ្រីស...