ព័ត៌មានអន្តរជាតិ
លោក ពូទីន អះអាងថា រុស្ស៊ី នឹងចាត់វិធានការប្រឆាំង នឹងការដាក់ពង្រាយមីស៊ីល របស់អាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ី នឹងចាត់វិធានការតបតគ្នា ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក អនុវត្តផែនការបែបនេះ យើងនឹងពិចារណា លើការដាក់ពង្រាយអាវុធវាយប្រហារនរយៈចម្ងាយមធ្យម និងខ្លី រួមទាំងការបង្កើន សមត្ថភាពរបស់កងទ័ពឆ្នេរសមុទ្រ នៃកងទ័ពជើងទឹករបស់យើង”...