ផ្សេងៗ
ម្ចាស់ភាគហ៊ុន Toyota អំពាវនាវឲ្យបោះឆ្នោតប្រឆាំងលោក Toyoda ខណៈក្រុមហ៊ុនជាប់ពាក់ព័ន្ធរឿងអាស្រូវក្លែងបន្លំការធ្វើតេស្ត
តូក្យូ៖ ប្រធានក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន លោក Akio Toyoda នឹងត្រូវប្រឈមមុខនឹងម្ចាស់ភាគហ៊ុនដែលមិនពេញចិត្តមួយចំនួននៅសប្តាហ៍នេះ ខណៈ Proxy Groups ធំៗចំនួនទាមទារឲ្យមានការបោះឆ្នោតប្រឆាំងនឹងការរក្សាចៅប្រុសរបស់ស្ថាបនិកនៅលើក្រុមប្រឹក្សាភិបាលរបស់ខ្លួន។ ការបោះឆ្នោត្រូវរំពឹងទុកនៅកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំនៅថ្ងៃអង្គារនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុន Toyota បានសុំទោសកាលពីពេលថ្មីៗនេះ ជុំវិញការក្លែងបន្លំការធ្វើតេស្តវិញ្ញាបនប័ត្រសម្រាប់យានយន្ត ជាការអាម៉ាស់ដ៏ធំមួយសម្រាប់ក្រុមហ៊ុនដែលមានមោទនភាពចំពោះកេរ្តិ៍ឈ្មោះសម្រាប់គុណភាពល្អឥតខ្ចោះ។ បញ្ហានៅក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំង Toyota ត្រូវបានគេនិយាយថា មិនពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពណាមួយឡើយ ហើយមិនមានការប្រកាសប្រមូលមកវិញទេ...