Event
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមឱ្យអតិថិជនស្វែងយល់ ឱ្យច្បាស់អំពីលក្ខខណ្ឌ នៃកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបច្បាស់ថា ចំពោះលក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ជាកញ្ចប់រង្វាន់សម្រាប់ផ្តល់ជូន តែគូអាពាហ៍ពិពាហ៍ពិតប្រាកដ ដែលជាវ ស្រាបៀរ កម្ពុជា សម្រាប់រៀបចំមង្គលការ ទើបមានសុពលភាពក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ។ ក្រោយពេលការចាប់បានសន្លឹកឆ្នោត យើងត្រូវគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌមុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខបណ្ណត្រូវរង្វាន់, លិខិតបញ្ចក់អាពាហ៍ពិពាហ៍,...