កីឡា
Mason Greenwood សម្រេចចូលរួមជាមួយនឹងក្លឹបបារាំង Marseille
The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង Marseille បានឈានទៅដល់ការយល់ព្រមលើកិច្ចព្រមព្រៀងផ្លូវការក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood មករួមក្លឹបនៅរដូវកាលក្រោយ។ ទោះបីជាមានការជំទាស់ប្រឆាំងពីសំណាក់អ្នកគាំទ្រជាច្រើនក្តីប៉ុន្តែជឿជាក់ថាកីឡាករអង់គ្លេសវ័យ២២ឆ្នាំរូបនេះកំពុងត្រៀមខ្លួនដើម្បីធ្វើតេស្តសុខភាពជាមួយនឹងក្លឹបហើយនៅសប្តាហ៍នេះខណៈដែលការចរចាកាន់តែកៀកនឹងជីតបានសម្រេចជាងការចរចាណាទាំងអស់។ Greenwood កាលពីរដូវកាលមុនបានបង្ហាញខ្លួនយ៉ាងល្អជាមួយនឹងក្លឹប Getafa ក្នុងនាមជាកីឡាករខ្ចីជើងបន្ទាប់ពីបានចាកចេញពីការឃុំឃាំងមកហើយបានក្លាយទៅជាប្រធានបទយ៉ាងក្តៅរវាងក្លឹបដើមបិសាចក្រហម Man UTD និងក្លឹបជាច្រើនផ្សេងទៀតដែលមានបំណងចង់បានគាត់ហើយក្នុងនោះជឿជាក់តម្លៃខ្លួនរបស់គាត់អាចមានប្រហែលជា២៣,៣លានផោន៕ ប្រែសម្រួល៖ស៊ុនលី