ព័ត៌មានអន្តរជាតិ
លោក ត្រាំ ទទួលបានសំឡេងគាំទ្រ គ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខភាព របស់គណបក្ស សាធារណរដ្ឋជាផ្លូវការ
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែ បានទទួលការបោះឆ្នោតពីគណៈប្រតិភូគ្រប់គ្រាន់កាលពីថ្ងៃចន្ទ ដើម្បីក្លាយជាបេក្ខភាពជាផ្លូវការ របស់គណបក្សសាធារណរដ្ឋ។ អតីតប្រធានាធិបតី ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត កាលពីពីរថ្ងៃមុន បានទទួលសំឡេងភាគច្រើន ពីគណៈប្រតិភូនៅឯសន្និបាតជាតិ នៃសាធារណរដ្ឋនៅទីក្រុង Milwaukee រដ្ឋ Wisconsin ។ លោកបានឈានដល់កម្រិត...