ព័ត៌មានអន្តរជាតិ
ក្រុមហាម៉ាស់ បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងពេញលេញ ប្រសិនបើអ៊ីស្រាអែល បញ្ឈប់សង្គ្រាម
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងពេញលេញ ” រួមទាំងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង-អ្នកទោសដ៏ទូលំទូលាយ ប្រសិនបើអ៊ីស្រាអែល បញ្ឈប់សង្គ្រាមរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនបានបង្ហាញពីភាពបត់បែន និងវិជ្ជមានក្នុងការឆ្លើយតបទៅនឹង កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល ពេញមួយជុំចរចាដោយប្រយោលពីមុនទាំងអស់ ប៉ុន្តែអ៊ីស្រាអែល បានប្រើការចរចាទាំងនេះ “ជាការបិទបាំង សម្រាប់ការបន្តការឈ្លានពាន”...