ព័ត៌មានអន្តរជាតិ
លោកប្រធានាធិបតី កោះតៃវ៉ាន់ អំពាវនាវសុំឲ្យចិន បញ្ឈប់ការគំរាមកំហែង មកលើប្រទេសខ្លួន
តៃប៉ិ ៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te បានស្នើឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែងផ្នែកយោធា និងនយោបាយរបស់ខ្លួន ដោយបានថ្លែង នៅក្នុងសន្ទរកថា របស់គាត់នៅថ្ងៃចន្ទនេះថា សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយថា ក្រុងប៉េកាំងត្រូវតែគោរព ជម្រើសរបស់ពលរដ្ឋតៃវ៉ាន់ ។ លោក Lai ថ្លែងទៅកាន់ក្រុមមនុស្ស នៅខាងក្រៅការិយាល័យប្រធានាធិបតី នៅកណ្តាលទីក្រុងតៃប៉ិ...