ព័ត៌មានអន្តរជាតិ
រដ្ឋបាលអាមេរិក បញ្ជូនអាវុធ គិតជាប្រាក់ជាង ១ ពាន់លានដុល្លារ បន្ថែមទៀត ទៅឱ្យអ៊ីស្រាអែល
បរទេស ៖ ជំនួយការសភាបីនាក់ បាននិយាយនៅថ្ងៃអង្គារថា រដ្ឋបាលលោក Biden បានប្រាប់សមាជិកសភាសំខាន់ៗថា ខ្លួនកំពុងបញ្ជូនកញ្ចប់ថ្មីដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារជាអាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។ យោងតាមសារ ព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា វាជាការដឹកជញ្ជូន អាវុធលើក ដំបូង ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានប្រកាស...