ផ្សេងៗ
កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត”
នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅផ្សារទំនើប អ៉ីអនលភ្នំពេញ កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” ដែលជាកម្មវិធីមួយដ៏ប្រពៃ រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការចូលរូមពីក្រុមប្រឹក្សាភិបាលសភាយុវពាណិជ្ជករកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ ព្រមជាមួយនឹងវត្តមានដ៏មានតម្លៃពី ដៃគូរសហការ ម្ចាស់អាជីវកម្ម សាធារណៈជន...