Event
ថវិកាសប្បុរសធម៌ ក្រុមហ៊ុន ជីប ម៉ុង ចូលរួមកាកបាទក្រហមកម្ពុជា កើនឡើងដល់ ៨៣ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៤
ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាសរុបចំនួន ៨៣ម៉ឺនដុល្លារអាមេរិក ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាស ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នេះ។ ក្នុងនោះ ថវិកាចំនួន ៧០ម៉ឺនដុល្លារ ត្រូវបានបរិច្ចាគដោយផ្ទាល់ជូនកាកបាទក្រហមកម្ពុជា ១០ម៉ឺនដុល្លារទៀត តាមរយៈសមាគមឧកញ៉ាកម្ពុជា និង ៣ម៉ឺនដុល្លារទៀតតាមរយៈអគ្គនាយកដ្ឋានគយ...