ព័ត៌មានអន្តរជាតិ
នាយកប្រតិបត្តិ SpaceX លោក Musk កំពុងថ្លឹងថ្លែងចំពោះ ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់
អាមេរិក៖នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានផ្តោតគោលដៅលើការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ ដោយបង្ហាញថា ក្រុងយេរូសាឡឹមខាងលិចបានប្រើប្រាស់លុយអាមេរិកដើម្បីវាយប្រហារយន្តហោះដែលផលិតដោយអាមេរិក ត្រូវបានលក់ទៅឲ្យ Shah ក្នុងសម័យសង្គ្រាមត្រជាក់។ កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារគោលដៅនៅទូទាំងអ៊ីរ៉ង់។ ការវាយប្រហារតាមអាកាសបានកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់របស់ខ្លួនទៅលើរដ្ឋជ្វីហ្វ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់រយ។ ការវាយប្រហារនោះគឺជាការឆ្លើយតបទៅនឹងអ្វីដែលអ៊ីរ៉ង់និយាយថា ជាការវាយឆ្មក់របស់អ៊ីស្រាអែលយ៉ាងសាហាវមកលើស្ថានកុងស៊ុលរបស់ខ្លួនក្នុងក្រុង...