ព័ត៌មានអន្តរជាតិ
លោក Musk ព្យាករណ៍ថាបច្ចេកវិទ្យា AI នឹងធ្វើឲ្យការងារនាពេលអនាគត ក្លាយទៅជាជម្រើសហើយតម្លៃ នៃលុយអាចនឹងប្រែប្រួលខ្លាំង
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហគ្រិនអាមេរិកដ៏ល្បីល្បាញ លោក Elon Musk បានលើកឡើងថា ភាពជឿនលឿននៃបញ្ញាសិប្បនិមិត្ត និងមនុស្សយន្តអាចធ្វើឱ្យជម្រើស ធ្វើការជាជាងភាពចាំបាច់ក្នុងទសវត្សរ៍ខាងមុខ។ មហាសេដ្ឋីរូបនេះបានធ្វើការទស្សន៍ទាយយ៉ាង លំអិតនៅឯវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលពិភាក្សាជាក្រុម អំពីផលប៉ះពាល់រយៈពេលវែងនៃមនុស្សយន្ត និង AI លើកម្លាំងពលកម្ម។ លោកMusk បាននិយាយថា ៖ ខ្ញុំមិនច្បាស់នៅឡើយទេថាតើរយៈពេលវែងគឺជាអ្វីទេ ប្រហែលជា...