ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រនៅតៃវ៉ាន់ សម្លាប់មនុស្ស ៩នាក់ និងរបួសជាង ១០០០នាក់
តៃប៉ិ៖ ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងកើត នៃកោះតៃវ៉ាន់កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាង ហោចណាស់ ៩នាក់ និងរបួសជាង ១០០០ នាក់នៅក្នុងគ្រោះរញ្ជួយដី ដ៏ខ្លាំងបំផុតរបស់កោះនេះក្នុងរយៈពេល ២៥ឆ្នាំ ខណៈដែលរលកយក្សស៊ូណាមិ បានឈានដល់កោះក្បែរ នោះនៅភាគនិរតីរបស់ប្រទេសជប៉ុន។ អាជ្ញាធរក្នុងតំបន់ និងរបាយការណ៍បានឲ្យដឹងថា ការរញ្ជួយដីដ៏ធំបំផុត ដែលបានវាយប្រហារចាប់តាំងពីការរញ្ជួយដី...