ព័ត៌មានអន្តរជាតិ
ថ្នាំមហារីករបស់ប្រទេសរុស្ស៊ី ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់នៅប្រទេសវៀតណាម
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបានអនុម័តឲ្យប្រើថ្នាំ Pembroria ជាថ្នាំមហារីកផលិតនៅប្រទេសរុស្ស៊ីមានផ្ទុកសារធាតុ Pembrolizumab ដែលផ្តល់ឲ្យអ្នកជំងឺក្នុងស្រុកនូវជម្រើសព្យាបាលថ្មីមួយ។ យោងតាមរដ្ឋបាលឱសថក្រោមក្រសួងសុខាភិបាល បាននិយាយថា ថ្នាំ Pembroria គឺជាថ្នាំមួយក្នុងចំណោមវ៉ាក់សាំង និងផលិតផលជីវសាស្រ្តចំនួន ១៤ ត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ចរាចរនៅចុងខែតុលា។ ថ្នាំនេះ ផលិតដោយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត “PK-137” របស់រុស្ស៊ី...