កីឡា
អង្គការផ្កាយសមុទ្ររៀបចំការប្រកួតកីឡាបាល់ទាត់ សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ដល់ការចូលរួមក្នុងវិស័យកីឡា
ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ នៅរាជធានីភ្នំពេញ ហើយការប្រកួតកីឡាបាល់ទាត់នេះមានគោលបំណងសំខាន់ ដើម្បីចូលរួមអបអរសាទរ និងលើក កម្ពស់ការចូលរួមកីឡាករ-កីឡាការនីមានពិការភាពនៅប្រទេសកម្ពុជា ។ កីឡាករ-កីឡាការនីចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់នេះធ្វើដំណើរមកពីខេត្តចំនួន ៣ រួមមានខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត តាមរយៈអង្គការដៃគូរបស់អង្គការផ្កាយសមុទ្រដូចជាកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ និងអង្គការ Epic...