ព័ត៌មានអន្តរជាតិ
ក្រុមបាល់ទាត់ អេស្ប៉ាញ ស្ថិតនៅជាក្រុមកំពូល សម្រាប់ចំណាត់ថ្នាក់បាល់ទាត់ បុរសរបស់ FIFA ឆ្នាំ ២០២៥
ZURICH ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញនឹងបញ្ចប់ឆ្នាំ ២០២៥ ក្នុងនាមជាក្រុមកំពូលលើ ចំណាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទាត់ ពិភពលោក “FIFA” ដែលគ្មានក្រុមបាល់ទាត់ ជម្រើសជាតិមួយណាអាច ដណ្តើមតំណែងបានឡើយ។ មានការផ្លាស់ប្តូរមានកំណត់នៅក្នុងចំណាត់ថ្នាក់ថ្មី ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ដោយមានតែការប្រកួតពានរង្វាន់អារ៉ាប់ប៉ុណ្ណោះ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីចំណាត់ថ្នាក់ មុនត្រូវបានចេញផ្សាយនៅថ្ងៃទី ១៩ ខែវិច្ឆិកា។...