ព័ត៌មានអន្តរជាតិ
ផ្ទៃដីជាង ៣១,០០០ហិចតាត្រូវបានរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅប្រទេសអេស្ប៉ាញ
(ម៉ូស្គូ)៖ រដ្ឋាភិបាល នៃកោះកាណារីបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅលើកោះកាណារីដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញ ឈ្មោះ Tenerife បានរីករាលដាលរហូតទៅដល់ផ្ទៃដីជាង ៣១,០០០ ហិចតាឯណោះយោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។ រដ្ឋាភិបាលបាននិយាយថា តំបន់ដែលរងផលប៉ះពាល់ដោយអគ្គីភ័យនាពេលបច្ចុប្បន្ន គឺទំហំ ៣១,០០០ ហិចតាស្ថិតនៅក្នុង ១១ ក្រុងដែលប្រវែង ៩០ គីឡូម៉ែត្រ ។ រដ្ឋាភិបាលបានបន្ថែមថា...