យើងបានដឹងមកហើយ ក្រោយព័ត៌មានចុងក្រោយ ដែលបានចេញផ្សាយថា កីឡាករអាល្លឺម៉ង់ Mesut Ozil នឹងមិនមានបំណងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ឡើយ ទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ បានឬមិនបានលេងក៏ដោយ។
The Sunsportsចេញផ្សាយ នៅថ្ងៃសុក្រទី១៨ខែតុលានេះ បានឲ្យដឹងថាជារឿងងាយៗ សម្រាប់Ozil បើទោះបីជាកីឡាកររូបនេះ នឹងមិនអាចបង្ហាញខ្លួនតទៅទៀត សម្រាប់ក្លឹបនេះក្តីរូបគេ នឹងនៅតែទទួលបានប្រាក់ ទៅដល់៣១លានផោនដដែល រហូតដល់ចប់កុងត្រា។
កីឡាករខ្សែបម្រើរូបនេះមានឈ្មោះជាកីឡាករ ដែលទទួលបានប្រាក់កម្រៃថ្លៃបំផុត ក្នុងក្លឹបទាំងបច្ចុប្បន្ន និងប្រវត្តិសាស្ត្ររបស់ក្លឹប គឺប្រមាណជា៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ក្រោមការចុះកុងត្រា ដោយអតីតគ្រូបង្វឹកក្លឹបចាស់ លោក Arsene Wenger កាលពីឆ្នាំ២០១៨មកម្ល៉េះ ហើយមកដល់រដូវកាលនេះ Ozil ទើបតែបានបង្ហាញខ្លួន ឲ្យក្លឹបបានម្តងគត់៕
ប្រែសម្រួល:ស៊ុនលី