The Sunsports ចេញផ្សាយ នៅថ្ងៃចន្ទទី២១ខែតុលានេះបានឲ្យដឹងថា បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានធ្វើការបញ្ជូនក្រុមការងារជំនាញ របស់ខ្លួនទៅទស្សនាការប្រកួតរបស់ កីឡាករខ្សែបម្រើឆ្នើមម្នាក់ របស់ក្លឹប Atalanta គឺកីឡាករ Ruslan Malinovskyi ទាំងដែលក្លឹបកំពុង ជាប់បម្រើក្តី។
គេមើលឃើញថាការងារ មួយនេះគឺជាការសម្រេចចិត្តរបស់ លោកគ្រូបង្វឹកក្លឹប Frank Lampard ដើម្បីពង្រឹងក្លឹបឡើងវិញ នារដូវក្តៅក្រោយពេលដែលបម្រាម នៃការដោះដូរទាំង២រដូវកាលត្រូវបានបញ្ចប់ទៅនោះ។ Chelsea កន្លងមកបានធ្វើខុសទៅនឹង ច្បាប់គោលការណ៍របស់ FIFA ដែលបានចុះកុងត្រាកីឡាករក្រោមអាយុ ពីបរទេសមករួមក្លឹប។
បម្រាមដែលនឹងត្រូវមានសុពលភាពដល់រដូវក្តៅ ឆ្នាំ២០២០មានន័យថាក្លឹបនឹងបានត្រៀមលុយយ៉ាង ច្រើនសន្ធឺកសន្ទាប់ក្នុងការចំណាយលើកីឡាករថ្មីៗ ជាមិនខានហើយក្នុងនោះ Malinovskyi រូបនេះក៏នឹងក្លាយទៅជាកីឡាករ ចំណូលថ្មីរបស់ក្លឹបផងដែរ ក្នុងពេលនោះ៕
ប្រែសម្រួល:ស៊ុនលី