អ្នកចាត់ការរបស់ Manchester United លោក Ole Gunnar Solskjaer បានបញ្ជាក់ថា លោកនឹងនាំក្រុមដើរចេញពីទីលាន ប្រសិនមានការរើសអើងពូជសាសន៍នៅទីក្រុង Belgrade ប្រទេសស៊ែបយប់នេះ។
បិសាចក្រហមនឹងត្រូវលេងជាមួយក្រុម Partizan Belgrade ក្នុងពានរង្វាន់ Europa League។ ម្ចាស់ផ្ទះ Partizan Belgrade បានលេងពីរប្រកួតចុងក្រោយរបស់ពួកគេឲ្យគ្មានអ្នកគាំទ្រ បន្ទាប់មានអំពើរើសអើងពូជសាសន៍ពីសំណាក់អ្នកគាំទ្ររបស់ពួកគេ។
Solskjaer និងកីឡាកររបស់ United នឹងធ្វើតាមជំហានរបស់ UEFA ប្រសិនបើមានអំពើរើសអើងពូជសាសន៍កើងឡើងជាថ្មីនៅស៊ែប។ អំពើរើសអើងពូជសាសន៍កំពុងផ្ទុះឡើងខ្លាំងក្នុងពិភពបាល់ទាត់ ជាក់ស្ដែងក្រុមជម្រើសជាតិអង់គ្លេសទើបតែរងគ្រោះក្នុងវគ្គជម្រុះ Euro 2020 នៅប្រទេសប៊ុលហ្គារីកាលពីសប្ដាហ៍មុន។
Solskjaer សង្ឃឹមថា អ្នកគាំទ្រទាំងអស់នឹងយល់ ហើយសារពី UEFA នឹងធ្វើឲ្យគ្រប់គ្នាស្ងប់ស្ងាត់មើលបាល់ដោយរីករាយ៕ ប្រភព៖sabay.com.kh