កីឡា

ឡើងជើងមែនតែ Sancho កំពុងរងពិន័យពីក្លឹបកើនដល់ ៨៦០០០ផោន ដោយសារតែឧស្សាហ៍ មកហ្វឹកហាត់ យឺតពេល

The Sunsports ចេញផ្សាយ នៅថ្ងៃចន្ទទី២១ ខែតុលានេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យក្មេង អង់គ្លេសJadon Sancho ត្រូវបានក្លឹប Dortmund របស់ខ្លួនធ្វើការពិន័យជាទឹកប្រាក់ប្រមាណជា ៨៦០០០ផោននៅក្រោយពេលដែល កីឡាកររូបនេះតែងតែបន្តមក ធ្វើការហ្វឹកហាត់យឺតយ៉ាវ ដដែលៗនោះ។

Sanchoខ្សែប្រយុទ្ធវ័យទើបតែ១៩ឆ្នាំ មិនត្រឹមតែប៉ុណ្ណោះត្រូវបានក្លឹបដាក់ ពិន័យឲ្យកីឡាកររូបនេះធ្វើការហ្វឹកហាត់ តែម្នាក់ឯងនៅក្រោមទឹកភ្លៀងទៀតផងដែល ជាការចេញបញ្ជាដោយគ្រូបង្វឹកលោក Lucien Favre។

Sanchoដែលមានប្រាក់កម្រៃប្រមាណជា ៥,២លានផោនក្នុងមួយឆ្នាំ នោះត្រូវបានក្លឹបដកចេញពី ការប្រកួតជ័យជំនះលើក្រុមលេខ១លើ តារាងបច្ចុប្បន្ន Monchengladbach ក្នុងលទ្ធផល១ទល់នឹង០៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top