កីឡា

Barcelona ចំណាយ១៣ លានផោន ដើម្បីបញ្ចប់រឿងក្តី ជាមួយនឹង Atletico Madrid

The Sunsports ចេញផ្សាយ នៅថ្ងៃអង្គារ ទី២២ខែតុលានេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Atletico Madrid ត្រូវបានគេជឿជាក់ថាបាន សម្រេចចិត្តទទួល យកប្រាក់ប្រមាណជា ១៣លានផោនហើយដើម្បីបញ្ចប់ បញ្ហាចុះកុងត្រាកីឡាករ Griezmann កន្លងមកជាមួយនឹង Barcelona។

ការចំណាយលុយក្នុងទំហំ ត្រូវបានធ្វើឡើង នៅក្រោយជម្លោះ នៃការទាមទារប្រាក់ប្រមាណ ជា៦២លានផោនលើកិច្ចកុងត្រា ទិញកីឡាករ Griezamann កាលពីរដូវក្តៅកន្លងមក ដែលគ្រានោះទាំង កីឡាករផ្ទាល់និងក្លឹប Barcelona តែងតែបានប្រកែកថា មិនបានយល់ ព្រមគ្នាលើ កិច្ចកុងត្រាណា មួយឡើយ។

ការមកដល់ Cam Nou ភ្លាមកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះ មិនសូវជាបានបង្ហាញខ្លួនល្អឡើយ សម្រាប់ក្លឹបប៉ុន្តែបានមួយរយៈខ្លីក្រោយមក ដល់ពេលនេះGreizmannអាចរកគ្រាប់បាល់ បាន៤គ្រាប់ក្នុងការប្រកួតទាំង១០បូករួមទាំងជួយមិត្តរួមក្លឹប រកគ្រាប់បាល់ជាច្រើនផងដែរនិងកំពុង ជួយឲ្យ Barcelona ស្ថិតនៅលើតារាង កំពូលនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top