កីឡា

Abraham ត្រៀមខ្លួនទទួលបាន កុងត្រាថ្មីតម្លៃ១០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ក្រោយការបង្ហាញខ្លួនយ៉ាងល្អ នៅរដូវកាលនេះ

The Sunsportsចេញផ្សាយ នៅថ្ងៃអង្គារ ទី២២ ខែតុលានេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យ២២ ឆ្នាំTammy Abraham ត្រូវបានគេជឿជាក់ថានឹងត្រូវក្លឹបតោខៀវ Chelsea សម្រេចចិត្តផ្តល់កុងត្រាថ្មីជាមួយ នឹងប្រាក់កម្រៃប្រមាណជា១០ម៉ឺនផោនក្នុងមួយសប្តាហ៍ ។

កីឡាករវ័យក្មេងរូបនេះ គឺជាកីឡាករដែលដុះចេញពីថ្នាលយុវជន របស់ក្លឹបនិងទើបតែត្រូវបានផ្តល់ឧិកាសដោយគ្រូបង្វឹកថ្មីលោកLampard តាំងតែពីក្នុងការប្រកួតបើក រដូវកាលកន្លងទៅហើយកំពុង តែមានទំរង់លេងឡើងយ៉ាងខ្លាំង ក្នុងរដូវកាលដំបូងសម្រាប់អាជីពរបស់ខ្លួនមួយនេះដោយ កំពុងមានគ្រាប់បាល់ស្មើទៅ នឹងខ្សែប្រយុទ្ធរបស់មេឃខៀវMan City កីឡាករAguero ផងដែរ។

តាមការចេញផ្សាយរបស់ កាសែតSky Sport របស់អ៊ីតាលីក៏បានបញ្ជាក់ដែរថា កុងត្រាថ្មីតម្លៃ១០ម៉ឺនផោនក្នុងមួយ សប្តាហ៍នេះត្រូវបានក្លឹបរៀបចំ រួចជាស្រេចហើយរងចាំតែការសម្រេចចិត្តរបស់កីឡាករAbrahamប៉ុណ្ណោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top