កាលពីពេលថ្មីៗនេះ សារព័ត៌មានអាល្លឺម៉ង់ Bild បានចុះផ្សាយថា លោក Jose Mourinho នឹងទៅដឹកនាំនៅក្លឹប Borussia Dortmund ស្របពេលដែលក្លឹបនេះ កំពុងតែក្នុងរាសីរដាក់រដុបអំឡុងមួយរយៈចុងក្រោយនេះ។
ទាក់ទិននឹងរឿងនេះដែរ នាយកផ្នែកកីឡារបស់ក្លឹប លោក Michael Zorc ក៏ចេញមុខឆ្លើយតបរឿងលោក Mourinho និងក្លឹប Dortmund។ លោកបានអះអាងថា ពាក្យចចាមអារ៉ាមទាំងនេះមិនពិត ហើយថែមទាំងខ្វះភស្តុតាងគ្រប់គ្រាន់។
លោកបានលើកឡើងថា៖ ” យើងមិនមានកិច្ចពិភាក្សារឿងរើសគ្រូបង្វឹកថ្មីនោះទេ យើងសប្បាយចិត្តនឹងគ្រូបង្វឹករបស់យើង លោក Lucien Favre។ ពាក្យចចាមអារ៉ាមទាំងនេះ គ្មានភស្តុតាងគ្រប់គ្រាន់ទេ ” ។
ក្នុងពេលនេះដែរ ក្លឹប Dortmund កំពុងតែឈរលេខ ៤ ដែលមាន ១៥ពិន្ទុស្មើ Bayern Munich។ ចំណែកឯក្នុង UEFA Champions League វិញ ក្លឹបអាល្លឺម៉ង់មួយនេះកំពុងតែឈរលេខ ៣ ក្រោយចាញ់ Inter Milan៕
ប្រភព៖ sabay.com.kh