Manchester United បានបញ្ចប់កំណត់ត្រា មិនដែលស្គាល់ជ័យជម្នះ ក្រៅដីតាំងពីខែមិនារបស់ខ្លួនក្រោយយកឈ្នះ Partizan Belgrade ដោយលទ្ធផល ១ទល់នឹង០។
បាល់តែ១គ្រាប់គត់របស់ក្រុមលោក Ole Gunnar Solskjaer បានមកពីការស៊ុតប៉េណាល់ទីពីសំណាក់ខ្សែបម្រើ Anthony Martial នៅនាទី៤៣។ Martial ខ្លួនឯងក៏ទើបបានលេងជម្រើស១១នាក់លើកដំបូងគិតចាប់ពីខែសីហាមក។
បិសាចក្រហមបានបាល់ប៉េណាល់ ទីដោយខ្សែការពារវ័យ១៩ឆ្នាំ Brandon Williams ដួលក្នុងប្រអប់គ្រោះថ្នាក់។ ចបពីនេះទៅ United នឹងត្រូវធ្វើដំបូងទៅសួរសុខទុក្ខ Norwich នៅ Premier League ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
ប្រភព៖sabay.com.kh