ភ្នំពេញ៖ថ្នាក់ដឹកនាំ និងក្រុមកីឡារបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាសរុប៧រូបបានចេញដំណើរទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី-ចិន២០១៩ “CHINA-ASEAN BOXING CHAMPIONSHIP 2019” នៅខេត្ត NANNING ប្រទេសចិនដែលមាន ០៩ប្រទេសចូលរួម។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានមានប្រសាសន៍ពីចិនថា ក្នុងអំឡុងពេលប្រកួតនេះដែរថ្នាក់ដឹកនាំសហព័ន្ធក៏នឹងប្រជុំជាមួយភាគីចិន និងបណ្តាប្រទេសអាស៊ានលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាប្រដាល់សកល ក្នុងនោះចិនបូកអាស៊ាន៨ប្រទេសគ្មានប្រទេសភូមា ប្រុយណេ និងទីម័រចូលរួមទេ។

លោកបានបន្តថា សម្រាប់ប្រទេសកម្ពុជាវិញបញ្ជូនកីឡាករ៣រូបចូលរួមប្រកួតរួមមាន កីឡាករ សៅ រង្សី ក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាម កីឡាករ បាំង ណុន ក្នុងប្រភេទទម្ងន់ ៥២ គីឡូក្រាម និងកីឡាករ វី សុភ័ស្ស ក្នុងប្រភេទទម្ងន់ ទម្ងន់ ៦៤គីឡូក្រាម ។ កីឡាករកម្ពុជាដែលចូលរួមប្រកួតនេះក៏ជាក្រុមត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន៕
ដោយ៖លី ភីលីព
