The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ក្លឹបហង្សក្រហម Liverpool បានប្រកាសឈ្មោះកីឡាករទាំង ១៩នាក់ ហើយដើម្បីត្រៀមប្រកួតវគ្គជម្រុះ Champion League នៅយប់ថ្ងៃពុធនេះប៉ះ នឹងក្លឹបប៊ែលហ្ស៊ិក Genk។
ប្រភពដដែលបានសរសេរទៀតថា កីឡាករខ្សែប្រយុទ្ធជួរមុខ Mohamed Salah ត្រូវបានក្លឹបអះអាងថា នឹងអាចចូលមកជួយក្លឹបវិញ បានបន្ទាប់ពីរបួសនិងបន្ត សម្រាកព្យាបាលដល់ការ ប្រកួតចុងក្រោយប៉ះនឹង Man United ក្នុងលទ្ធផល ១ស្មើកាលពីយប់ថ្ងៃអាទិត្យនោះ ។
ប៉ុន្តែក្នុងនោះផងដែរ កូនក្រុមរបស់លោក Jurgen Klopp ចំនួន២រូបក៏នឹងត្រូវមាន ការផ្លាស់ប្តូរផងដែរ ដោយសារតែអវត្តមានរបស់ កីឡាករខ្សែការពារកណ្តាល Matip និងកីឡាករខ្សែការពារស្លាបស្តាំឆ្នើម Arnold៕
ប្រែសម្រួល: ស៊ុន លី